តើអ្នកស្គាល់ពីបណ្ណាល័យទេ ឃ្លាំងផ្ទុកលើសគេចំណេះវិជ្ជា អាចជួយឱ្យយើងស្រាវជ្រាវគ្រប់គ្នា គ្រប់ពេលវេលាទាំងប្រុសនិងស្រី។ ជាមណ្ឌលផ្ទុកសំបុកឯកសារ មានទាំងសារណានិងទស្សនាវដ្តី សៀវភៅតូចធំប្រជុំស្នាដៃ អ្នកប្រាជ្ញចាស់ថ្មីរាប់ស្ទើរតែភ្លេច។ ទោះបច្ចេកវិជ្ជាទំនើបយ៉ាងណា ប្រើទូរស័ព្ទ-សារអេឡិចត្រូនិច ក៏ឃ្លាំងសៀវភៅនៅជួយជានិច្ច កុំភ្លេចបណ្ណាល័យសាកល.មានជ័យ។ បម្រើនិស្សិតនិងអ្នកសិក្សា មិនថាវ័យណាសាទររាល់ថ្ងៃ ច័ន្ទដល់អាទិត្យឥតមានធ្ងរអី ទទួល១ថ្ងៃពេញប្រាំបីម៉ោង

25 Nov 2017